យុទ្ធសាស្ត្រ
អង្គការពុទ្ធិអភិវឌ្ឍសង្គម (ពុទ្ធិ) ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដែលមានភាពបត់បែនដើម្បីឧត្តមប្រយោជន៍ក្រុមគោលដៅ តាមយុទ្ធសាស្ត្រខាងក្រោម៖
ពង្រឹងសមត្ថភាព៖ យើងផ្តោតទៅលើការពង្រឹងសមត្ថភាពក្រុមងាយរងគ្រោះ ដើម្បីមានចំណេះ ជំនាញ បទពិសោធក្នុងបំពេញនូវសិទ្ធិ និងតម្រូវការរបស់ខ្លួន។ ការអភិវឌ្ឍសមត្ថភាពតួអង្គដឹកនាំនៅថ្នាក់មូលដ្ឋាន លើជំនាញគ្រប់គ្រង ដឹកនាំ និង សម្របសម្រួល ពិតជាមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរឥរិយាបថ និង ផ្នត់គំនិតយេនឌ័រ។
ពង្រឹងភាពជាម្ចាស់៖ យើងលើកទឹកចិត្ត និង ជម្រុញឱ្យភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការចូលរួមទាំងកម្លាំងកាយ ចិត្ត ធនធាន ដើម្បីជួយឱ្យក្រុមងាយរងគ្រោះទទួលបាននូវសិទ្ធិ និង ឱកាសស្មើគ្នាលើការអប់រំ សេវាគាំពារសង្គម សុខភាព ការអប់រំ និង មុខរបរ។
ស្ថាបនានិយម៖ យើងប្រកាន់ខ្ជាប់ការរកនូវចំណុចល្អ ឬវិជ្ជមានជាអតិបរមា ឬសមិទ្ធផលរបស់បុគ្គល ក្រុម ឬស្ថាប័នណាមួយ មុននឹងឈានទៅផ្តល់យោបល់ស្ថាបនាប្រកបដោយវិជ្ជាជីវៈខ្ពស់ និង សន្តិនិយមដើម្បីវឌ្ឍនភាពជាចេរភាពទាំងផ្នែករូបវន្ត និង អរូបវន្ត។
ភាពជាដៃគូយូរអង្វែង៖យើងប្រកាន់ខ្ជាប់នូវការចូលរួមប្រកបដោយអត្ថន័យ និងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ គ្រប់ដំណាក់កាលនៃការអនុវត្ត ការងារប្រកបដោយប្រជាធិបតេយ្យ តម្លាភាព គណនេយ្យភាព ការគោរព និង ការផ្តល់តម្លៃ។
សមភាពយេនឌ័រ៖ យើងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីធានាថា មនុស្សគ្រប់រូប ពិសេសក្រុមងាយរងគ្រោះទទួលបានភាពពេញចិត្តលើសិទ្ធិរបស់ខ្លួន ចំពោះឱកាស ការគ្រប់គ្រងធនធាន ការសម្រេចចិត្ត និង ការលើកទឹកចិត្ត ពិសេសគឺឈានទៅដោះស្រាយវិសមភាពអំណាចក្នុងគ្រួសារ សហគមន៍ និង សង្គម។
វិវត្តនីយកម្ម(ការផ្លាស់ប្តូរ)៖ យើងធ្វើការប្រកបដោយវិជ្ជាជីវៈជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន ទៅលើផ្នត់គំនិតយេនឌ័រក្នុងសង្គម ដោយប្រើវិធីសាស្ត្រចូលរួម ឆ្លុះបញ្ចាំង ភាពជាគំរូ និង ការបង្កើតទម្លាប់វិជ្ជមាន។
